
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ២៦នាក់ ដែលត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានប្រគល់ជូនថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដល់គណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំង ២៦នាក់ ក្នុងម្នាក់ៗ ចំនួន ២០០ដុល្លារ និងបន្ថែមជូននូវថវិការបស់ឯកឧត្តមផ្ទាល់ ចំនួន ៥០០ដុល្លារ ដល់គណៈប្រតិភូ សម្រាប់សម្រួលដល់ការចំណាយលើបញ្ហាទូទៅក្នុងអំឡុងពេលស្នាក់នៅ ក៏ដូចជាប្រកួតនៅប្រទេសឥណ្ឌូនេស៊ី៕