
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ក្នុងនោះ៖
-គោលដៅទី១៖ នៅចំណុចបន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី២៖ នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៣៖ បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៤៖ នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា ។
ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ HU FENGWEN ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ ចិន និងចាប់យកវត្ថុតាងរួមមាន៖
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៧ គ.ក្រ ១៥០.១៦ក្រាម។
-មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤ គ.ក្រ ០២៤ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់ ២៤ គ.ក្រ ៣៨០ក្រាម។
-នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។
១/សរុបសារធាតុញៀនចំនួន ៤៥គ.ក្រ ៦៩៨.១៦ក្រាម។
២/កញ្ឆា ៤០៨ក្រាម។
៣/សារធាតុគីមី ២៥ គ.ក្រ ១៥៣.៣៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ