
ក្រចេះ ៖ លោកអភិបាលរងស្រុកស្នួលមួយរូប បើករថយន្តរេចង្កូតធ្លាក់ទឹកប្រឡាយ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅក្នុងរថយន្ត ដែលក្រឡាប់ផ្ងារជើងក្នុងទឹកប្រឡាយ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០ឈានចូលព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចផ្លូវជាតិលេខ៧ រវាងស្រុកស្នួលនិងខេត្តក្រចេះ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា លោកអភិបាលរងស្រុកស្នួល រងគ្រោះឈ្មោះ លោកនូ សុផល អាយុ៤៥ឆ្នាំ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បើករថយន្ដម៉ាក ហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២R-៥៣០០ ជិះម្នាក់ឯង បានធ្វើដំណើរពីជើង ទៅត្បូង ក្នុងល្បឿនលឿន ពេលមកដល់ចំនុចកើតហេតុ បានរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតតែម្ដង ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕