
ភ្នំពេញ ៖ ឯកឧត្តម ទូច វណ្ណៈ ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅបន្ទប់ប្រជុំសមាគម ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងនេះ មានការអញ្ជើញចូលរួមពីអនុប្រធានគណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធានផ្នែកជំនាញ សរុបចំនួន ៣៣រូប ។ ជាលទ្ធផលអង្គប្រជុំបានអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយសំឡេង ៣៣ លើ ៣៣ ៕