
ភ្នំពេញ ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកើតជំងឺអុតស្វា ហើយបានរត់គេចពីប្រទេសថៃចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញនិងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីបានឃាតខ្លួនបុរសម្នាក់នេះ ហើយបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។
គួរបញ្ជាក់ផងដែរថា បុរសជនជាតិនីហ្សេរីយ៉ាខាងលើ បានកើតជំងឺ អ៊ុតស្វា រួចបានបានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធររថៃ ចូលមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២២។
បើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើផេក facebook នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា អុតស្វាមកដល់ថៃហើយ អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា៕