
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក់ LEXUS LX570 បេីកបរបោះពួយក្នុងល្បឿនលឿនរួចបានរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួចក៏បានព្យាយាម បេីករត់គេច ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដេញឃាត់បាន។ហេតុការណ៍ខាងលើនេះកេីតឡេីង កាលពីវេលាម៉ោង ១២:៥០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចថាដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LEXUS LX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD -3333 បេីកបរនៅក្នុងទិសដៅពីលិចទៅកេីត នៅតាមបណ្ដោយផ្លូវ៣៦០ ត្រង់ចំណុចស្តុបមេភ្លេីង បេីកបរក្នុងល្បឿនលឿនរួចក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន០៣ផ្ទាំង រួចក៏ព្យាយាមបេីកគេចខ្លួនចេញពីកន្លែងកេីតហេតុ តែបានបងប្អូន ប្រជាពលរដ្ឋនៅចំណុចកើតហេតុជួយដេញឃាត់បាននៅ នឹងឃាត់បាននៅផ្លូវព្រះមុនីវង្សចំងាយពីទីតាំងកើតហេតុប្រមាណ ៣គីឡូ ទេីបរថយន្តព្រមឈប់។
ក្រោយពេលកេីតហេតុសមត្ថកិច្ច ក៏បានមកយករថយន្តទៅកន្លែងកេីតហេតុវិញនិងបានវាស់វែងយករថយន្ត ទៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការទៅតាមនិតិវីធីរ។