
ស្ទឹងត្រែង ៖ តិរច្ឆានមែន ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេច ០២ដង ទើបដឹងដល់សមត្ថកិច្ច ចាប់វ៉ៃខ្នោះឪពុកតិរច្ឆាននេះ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុច ភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទើបត្រូវបានជីដូនរបស់ក្មេងស្រីរងគ្រោះ នាំមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលឃុំក្បាលរមាស ឱ្យចាត់វិធានការផ្លូវច្បាប់ ទៅលើឪពុកតិរច្ឆាននេះ ។
ឪពុកតិរច្ឆាននេះមានឈ្មោះ អ៊ឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រ.ដ.ច.ថ អាយុ១៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។