
បន្ទាយមានជ័យ ៖ រសៀលនេះលោក សុិន ប៊ុនសុីវ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកស្វាយចេក តំណាងឯកឧត្ដម លី ឡាយ ប្រធានក្រុមការងារ អភិវឌ្ឍយុវជនស្រុកស្វាយចេក និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនគ្រួសារជួបការលំបាកផ្នែកជីវភាព ចំនួន ១គ្រួសារ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ។
អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ដែលលោក ស៊ិន ប៊ុនស៊ីវ និងក្រុមការងារ ប្រគល់ជូនពលរដ្ឋ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកសុីអុីវ ចំនួន ១យួរ មី ចំនួន ១កេស ប៊ីចេង ចំនួន ១គីឡូក្រាម ស្ករស ចំនួន ១គីឡូក្រាម ត្រីខ ចំនួន ១យួរ ប្រេងឆា ចំនួន ១ដប និងថវិកា ចំនួន ៥មុឺនរៀល៕
២០ កក្កដា ២០២២