
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៦ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សុខ សូកាន ដែល ទទួលបានការបោះឆ្នោត ផ្តល់សេចក្ដីទុកចិត្តជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់ អាណត្តិឆ្នាំ ២០២១-២០២៥ ក្នុងមហាសន្និបាត វិសាមញ្ញ អាណត្តិ ទី៧ និង ការ បោះឆ្នោត ជ្រើសរើសប្រធាន និងសមាជិក គណៈកម្មាធិការ ប្រតិបត្តិ ក្រោម អធិបតីភាព ឯកឧត្ដម ស សុខា កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ដោយឯកឧត្តមមើលឃើញថា គណៈកម្មាធិការ ប្រតិបត្តិ និងក្រុមការងារ របស់ សហព័ន្ធ កីឡា ប៊ូល និង ប៉េតង់ កម្ពុជា ក្នុង នោះ មានឯកឧត្តម សុខ សប្បាយណា ជា អគ្គលេខាធិការ សហព័ន្ធ មាន សកម្មភាព ផុលផុស រឹងមាំ ព្រម ទាំង បន្ត បង្ហាញ កេរ្តិ៍ ឈ្មោះ និង បោះ សម្លេង លើ ឆាក អន្តរជាតិ គួរ ជា ទី មោទនៈ ប្រកប ដោយ ម្ចាស់ ការ និង ការ ទទួល ខុស ត្រូវ។
ឯកឧត្តម ស សុខា បានបន្តថា កត្តា នេះ ធ្វើ ឱ្យ ឯកឧត្តម មាន ទំនុក ចិត្ត យក ឱកាស ដក ឃ្លា ទៅ ជួយ ដល់ សហព័ន្ធ កីឡា ផ្សេងៗ និង ជា ពិសេសសហព័ន្ធ កីឡា សិស្ស និស្សិត និងសហព័ន្ធ កីឡា បាល់ទះ កម្ពុជា ជាដើម ដើម្បី ត្រៀម ខ្លួន ទៅ កាន់ ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ដែល កម្ពុជា យើង ធ្វើ ជា ម្ចាស់ ផ្ទះ។
តាម ពិត ទៅ សហព័ន្ធ ត្រូវ រៀបចំការបោះឆ្នោត ជ្រើសតាំងប្រធាន និងគណ:កម្មាធិការប្រតិបត្តិនៃសហព័ន្ធ កីឡា ប៊ូល និង ប៉េតង់កម្ពុជា សម្រាប់ អាណត្តិ ឆ្នាំ ២០២១-២០២៥ តាំង ពី ឆ្នាំ ២០២ មក ម្លេះ ប៉ុន្តែ ដោយ សារ ស្ថានភាព កូវីដ-១៩ រាតត្បាត ខ្លាំង និង ម៉្យាង ដោយ សារ តែ កៀក នឹង ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម លើក ទី៣១ នៅ ប្រទេស វៀតណាមផង ទើប ធ្វើ ឱ្យ លើក ពេល មក ដល់ ថ្ងៃ នេះ តែ ម្តង។
ឯកឧត្តម ស សុខា បានគូសនញ្ជាក់ដែរថា ទន្ទឹមនេះ សម្រាប់ ខ្ញុំ នៅ តែ បន្ត ធ្វើ ដំណើរ ឆ្ពោះ ទៅ មុខ ជាមួយ បងប្អូន អ្នក គាំទ្រ កីឡាករ គ្រូ បង្វឹក និង គណៈកម្មាធិការ ប្រតិបត្តិ ដដែល ដោយ កាន់ តួនាទីជា ប្រធាន កិត្តិយស របស់ សហព័ន្ធ កីឡា ប៊ូល និង ប៉េតង់ កម្ពុជា តាមរយ: ការ បោះឆ្នោត ផ្ដល់ សេចក្ដី ទុក ចិត្ត ពី មហាសន្និបាត វិសាមញ្ញ នា រសៀលនេះ។ យើង រួមគ្នា បន្ត ដំណើរ ទៅ ដណ្ដើម យក មេដាយ មាស នា ស៊ីហ្គេម ឆ្នាំ ២០២៣ ខាង មុខ ឱ្យ បាន ដាច់ ខាត៕