
ភ្នំពេញ ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធវីដេអូ Zoom ។
សូមបញ្ជាក់ថា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មានឯកឧត្តមបណ្ឌិត ងិន បាណាល់ ជាប្រធាន ក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង មានឯកឧត្តម សុខ វាសនា ជាប្រធាន និងក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ មានឯកឧត្តម កែ សួនសុភាព ជាប្រធាន៕