
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសេរីទំនេីបមួយគ្រឿងរួមជាមួយអ្នកដំណេីរចំនួន០៤នាក់ បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ហើយព្យាយាមបេីករត់គេច តែត្រូវប្រជាពលរដ្ឋជួយដេញឃាត់បាន។
ហេតុការណ៏ខាងលើកេីតឡេីងកាលពី វេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុប នាងគង្ហី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ចាក់ថា គេឃើញ រថយន្តសេរីទំនេីបមួយគ្រឿង ម៉ាក ឡង់ស័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BE – 0189 បេីកបរពីលិចទៅកេីត លុះមកដល់ត្រង់ផ្លូវប្រសព្វ ស្តុប២៤ម៉ោង ផ្លូវហាន់ណូយ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CE- 7123 ពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កព្យាយាមបើករត់តែត្រូវបងប្អូនប្រជាពលរដ្ឋជួយដេញឃាត់បាន ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាម៉ុយ បញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯងរថយន្តបង្កសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ឃាត់បាន នឹងប្រគល់ជូនសមត្ថកិច្ច ចរាចរណ៏ ខណ្ឌសែនសុខ ដេីម្បីបន្តចាត់ការតាមនិតិវិធី៕