
តាកែវ ៖ ក្រុមអ្នកជួញដូរវត្ថុបុរាណក្បត់គ្នាឯង បង្កទៅករណីឃាតកម្ម កាប់សម្លាប់គ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ ហើយជនដៃដល់ក៏ត្រូវកម្លាំងនគរបាលក្រុងដូនកែវចាប់ខ្លួនបានភ្លាមៗ ។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសូចាន់សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។


លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាក្រៅបានឲ្យដឹងថា ជនដៃដល់បានសារភាពថា
នៅពេលជនរងគ្រោះមកដល់ផ្ទះខ្លួន ក៏យកកាំភ្លើងមកភ្ជង់គំរាមខ្លួនមុន ពេលនោះ ខ្លួនក៏បានលូកយកពូថៅលើកក្បាលដំណេកកាប់ចំបីក្បាលជនរងគ្រោះចំនួន២ពូថៅ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះរបស់ខ្លួនតែម្ដង ហើយអូសសាកសព យកទៅប្លុងចោលនៅស្រះទឹកមួយកន្លែង ដែលមានចម្ងាយប្រហែលជា300ម៉ែត្រពីផ្ទះ ។
ហើយខ្លួនបានស្គាល់ ជនរងគ្រោះ ដែលមានទីលំនៅ នៅខេត្តរតនគិរី ដោយបានរកស៊ីជូញដូវត្ថុបុរាណជាមួយគ្នាយូរហើយដែរ ទើបតែពេលនេះ ខ្លួនគិតថា ឈប់រកស៊ីរបរនេះទៀតហើយ ទើបធ្វើឲ្យជនរងគ្រោះនោះ បានមកដល់ផ្ទះគំរាមបាញ់សម្លាប់ខ្លួនចោល គ្រានោះបើខ្ញុំមិនកាប់សម្លាប់វាមុនទេ គឺវាពិតជាបាញ់ខ្ញុំចោលហើយ ។