
កំពង់ស្ពឺ ៖ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ដែលបណ្ដាលឲ្យស្ត្រីម្នាក់រងបួសធ្ងន់ កាលពីវេលាម៉ោង ៣ៈ២០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលាប ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ford Ranger មួយគ្រឿង ពណ៌ពាក់ផ្លាកលេខភ្នំពេញ 2BM-1760 ចតទុកនៅមុខភោជនីយដ្ឋានគីឡូម៉ែត្រ២៦ ស្រាប់តែមានរថយន្តម៉ាកHilliX Vigo មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AG-6808 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយនឹងស្ត្រីរងគ្រោះខាងលើ បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿន បានរេចង្កូតមកបុករថយន្តFord ដែលចតទុកនៅមុខភោជនីយដ្ឋាននោះចំពីខាងក្រោយពេញទំហឹងប៉ើងជាង២០ម៉ែត្រ បណ្ដាលឲ្យស្ត្រីដែលរួមដំណើររបួសធ្ងន់ ចំណែរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុ គែឃើញមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំព្រះនិព្វាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកគងពិសី ចុះមកធ្វើការវាស់វែង និងយករថយន្តទាំង០២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីរងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕








