
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្ុនាក់ ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួនក៏ជ្រុ.លទៅបុ.កម៉ូតូស្គុបពី កំពុងជិះឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង ហើយកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាកើបា.ក់ជើងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូ ស្គុបពីពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1IY-0482 ជិះតាមបណ្តោយផ្លូវ១៤៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ ចំណុចផ្លូវបំបែកជាបួនមិនបង្អង់ ស្រាប់មានបុរសម្នាក់ទៀត បានបើករថយន្តបង្កម៉ាក RAIZE ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BU-3933 បើកបរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា បើកមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូស្គុបពីកំពុងឆ្លងផ្លូវ ចំពាក់កណ្តាលម៉ូតូពេញទំ.ហឹង ហើយរថយន្តកិនពីលើ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបា.ក់ម្ខាង រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជនមួយកន្លែងភ្លាមៗ ។
ចំណែកអ្នកបើកបររថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាន នៅកន្លែងកើតហេតុផងដែរ ៕