
បាត់ដំបង ៖ ថ្ងៃស៊យរបស់ក្រុមជួញដូរគ្រឿងញៀន ! កម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការ តាមចាប់មុខសញ្ញាលួចម៉ូតូក្រុមក្រុម តែបែជាប្រទះចំមុខសញ្ញាជួញដូរគ្រឿ.ង.ញៀ.ន កំពុងតែធ្វើសកម្មភាពដាក់គ្រឿងញៀនហាលថ្ងៃដើម្បីសម្ងួត ត្រូវសមត្ថកិច្ចក្របួចបានចំនួន០៣នាក់ ។
ករណីដ៏ចៃដន្យនេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២២ នៅចំណុចបឹងបី ស្ថិតក្នុងភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពេលពួកគេកំពុងប្រមូលផ្ដុំគ្នា ប្រព្រឹត្តបទល្មើសគ្រឿ.ង.ញៀ.នជាក់ស្ដែង ហើយបានដកហូតវត្ថុតាងមួយចំនួនធំទៀតផង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការឃាត់ខ្លួនបានមុខសញ្ញាជួញដូរគ្រឿ.ង.ញៀ.នទាំង០៣នាក់ខាងលើនេះ ជារឿងចៃដន្យបំផុត តាមពិតកម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការស្រាវជ្រាវតាមចាប់យកមុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋ មួយក្រុមនៅតំបន់នោះទេ មិនមែនចុះចាប់មុខសញ្ញាជួញដូរគ្រឿងញៀនឡើយ ។
ប៉ុន្តែចៃដន្យ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យ០៣នាក់នេះ កំពុងនាំគ្នា ចាក់គ្រឿ.ងញៀ.ន លាតហាលថ្ងៃនៅខាងក្រោយផ្ទះយ៉ាងច្រើនតែម្ដង ទើបកម្លាំងសមត្ថកិច្ចក្របួច.កជាប់ទាំងប្រុស ទាំងស្រីតែម្ដង ហើយប្រមូលបានទាំងគ្រឿងញៀន និងវត្ថុតាងមួយចំនួនទៀតផងដែរ
វត្ថុតាងដែលដកហូតបាន ៖
ម្ស៉ៅក្រាមពណ៌ស ប្រភេទ ICE (ម៉ាទឹកកក) ចំនួន០៣ថង់ មានទម្ងន់ ៥១២,៤៥ក្រាម
ម៉ូតូ០៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវឃាត់ខ្លួន និងសួរនាំនៅអធិការស្រុកបវេល ដើម្បីកសាងសំណូមរឿងបញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី ៕