
ពោធិ៍សាត់ ៖ អាសូរណាស់ ប្ដីដឹកប្រពន្ធ និងកូនតូចអាយុ ០៣ឆ្នាំម្នាក់ ហើយប្រពន្ធមានផ្ទៃ ០៧ខែទៀត ខណៈពេលដែលជិះម៉ូតូកាត់ផ្លូវ ដែលមានជំនន់ទឹកភ្លៀងខ្លាំង បណ្ដាលឲ្យហូរ កួចមនុស្សនិងម៉ូតូ ធ្លាក់ចូលក្នុងស្ទឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងគ្រួសារតែម្ដងទៅ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨ និង១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះ គីឡូម៉ែត្រ លេខ១៥៥-១៥៦ ចំណុចស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា ។
សពជនរងគ្រោះមានឈ្មោះ
១.ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ អាយុ ៣៩ ឆ្នាំ (ជាប្ដី)
២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ ៣៥ ឆ្នំា (ត្រូវ ជាប្រពន្ធ មានផ្ទៃពោះ ០៧ ខែ) រកសពមិនទាន់ឃេីញ
៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ ០៣ ឆ្នំា (ជាកូន) អ្នកទាំង០៣ រស់នៅ ភូមិ ឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មធ្យោបាយ ធ្វើដំណើរដោយម៉ូតូ ម៉ាក Dream C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ។
ក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានប្រគល់សព ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ដោយឡែកសពស្ត្រីជាប្រពន្ធ ត្រូវបានកម្លាំងនគរបាល សហការ ជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថស្រុកវាលវែល កំពុងស្វែងរកបន្ត ។