
ព្រៃវែង ៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត ក្នុងស្រុកស្វាយអន្ទរ រួមមាន ៖ វត្តស្វាយសង្គម ស្ថិតក្នុងភូមិព្រៃឃ្នង ឃុំសំរោង និងវត្តភ្នំគង់ ស្ថិតក្នុងភូមិភ្នំគង់ ឃុំមេបុណ្យ ។
ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ បានប្រគេនព្រះសង្ឃនាឱកាសនោះ រួមមាន ៖ ទៀនព្រះវស្សា ១គូ គ្រឿងបាឡុង ១ឈុត ស្លាដក ១០ប្រអប់ អង្ករ ១០០គីឡូក្រាម ត្រីខកំប៉ុង ១កេសធំ មី ២កេសធំ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អំបិល ៥គីឡូក្រាម ស្ករស ៥គីឡូក្រាម ប៊ីចេង ៥កញ្ចប់ ឆៃប៉ូវ ២គីឡូក្រាម ថ្នាំចិន ១០ប្រអប់ និងបច្ច័យ ១ ០០០ ០០០រៀលផងដែរ៕