ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងកម្មករ សំណង់ របស់ក្រុមហ៊ុន ហួង សាន អ៉ីនធើណេសិនណលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់។
ហេតុការណ៍ខាងលើកើតឡើងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។
![]()
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងបង្ការ ពន្លត់អគ្គីភ័យ របស់កោះពេជ្រ ចំនួន ០២គ្រឿង បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ ឆេះរោងកម្មករ សំណង់ របស់ក្រុមហ៊ុន ហួង សាន អ៉ីនធើណេសិនណល មួយកន្លែង នៅវេលាម៉ោង ៧និង៤៥នាទីព្រឹក ដែលស្ថិតនៅផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុដោយសារ ឆ្លងងចរន្តអគ្គិសនី ហើយអគ្គីភ័យខាងលើ នេះក្រុមការងាររបស់រថយន្តពន្លត់អគ្គីភ័យកោះពេជ្របានគ្រប់គ្រងស្ថានភាពរលត់ បាន១០០%ហើយ នៅវេលាម៉ោង០៨និង០៥នាទី ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះរងការខូចខាតសម្ភារៈមួយចំនួន និងឆាបឆេះបន្ទប់ស្នាក់នៅអស់ ១០បន្ទប់ ហើយពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ សមត្ថកិច្ចខណ្ឌចំការមនបានប្រើប្រាស់ទឹកអស់ ចំនួន ០២ឡាន៕