បាត់ដំបង ៖ សមត្ថកិច្ចស្រុកកំរៀងម្នាក់ត្រូវបានរថយន្តបុកស្លាប់ នៅពេលកំពុងជិះម៉ូតូតាមលើផ្លូវជាតិលេខ៥៩ កាលពីវេលាម៉ោង៨ៈ៣០នាទីយប់ថ្ងៃទី១២ កក្កដា នៅត្រងចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង តែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
មានការរាយការណ៍មកថា ជនរងគ្រោះមានឈ្មោះ សៀង នេត ប្រុសអាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាល រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។ សមត្ថកិច្ចរូបនេះបានជិះម៉ូតូក្នុងទឹសដៅពីទិសខាងលិចទៅកើត ហើយត្រូវរថយន្តមួយគ្រឿងដែលបើកបរផ្ទុយគ្នា បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ ។ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុ ដែលនាំមានគ្រោះថ្នាក់នោះទេ។រថយន្តដែលបុកមន្ត្រីនគរបាលនោះមានម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2AA-1550 ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់៕