ភ្នំពេញ ៖ មនុស្សប្រុសស្រី ០៣នាក់ ជិះម៉ូតូលឿនដូចហោះចាប់ហ្វាំងមិនទាន់ ជ្រុ.លទៅបុ.ករថយន្តស៊េរីទំនើបម៉ាកអាលផាត កំពុងបើកបត់ត្រឡប់ក្រោយ បណ្តាលឲ្យដួលបោ.កក្បាលនិងថ្នល់ បណ្ដាលឲ្យស្លាប់នារីវ័យក្មេងម្នាក់់ និង០២នាក់ ទៀតរងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជាប់នឹងស្ពានអាកាស ផ្សារដីហុយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះថនចន្ធីម ភេទស្រី មានអាយុជាង២០ឆ្នាំ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ជាជនបរទេស បានបើករថយន្តស៊េរីទំនើប ម៉ាកអាលផាតពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BP-6892 បើកចុះពីស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងត្រឡប់ក្រោយ ។
លុះបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានបុរសម្នាក់រួមដំណើរ ជាមួយនិងនារី២នាក់ទៀត ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IV-0989 ជិះពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុចាប់ហ្រ្វាំមិនទាន់ ក៏ជ្រុ.លទៅបុកចំពាក់កណ្តាលទ្វារខាងស្តាំរថយន្តម៉ាកអាលផាត បណ្តាលឲ្យដួ.លបោ.កក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ភ្លាមនោះប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់ភ្លាមៗ តែជាអកុសល នារីរងគ្រោះឈ្មោះ ថន ចន្ធីម បានស្លា.ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទ្ទីពេទ្យ ។
ចំណែកបុរសនិងនារីម្នាក់ទៀត រងរបួសធ្ងន់ បច្ចុប្បន្នកំពុងតែសំរាកព្យាបាលនៅឯមន្ទីរពេទ្យឯកជនមួយកន្លែង រីឯតៃកុងរថយន្តនិងបុរសជនបរទេសម្នាក់ទៀត បានរត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងវាស់វែងយករថយន្តមកស្ទូច យករថយន្តនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ។
សពនារីរងគ្រោះ សមត្ថកិចបានធ្វើកំណត់ហេតុរួច ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕