
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនប្រហែលជាបើកក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកដុំថ្មរួចឡើងខឿន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម បណ្ដាលឲ្យរថយន្ដកខូចខាតផ្នែកខាងមុខទាំងស្រុង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ប្រហែលជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកfordraptor ពណ៌ខ្មៅមួយគ្រឿង បានដោះផ្លាកលេខចេញ បើកបរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកដុំថ្មបាក់ជាច្រើនកង់ នៅពេលនោះរថយន្តមិនទាន់អស់ល្បឿនក៍បន្តឡើងខឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ពេញទំហឹងបណ្តាលឲ្យបាក់ទ្រេតមួយដើម ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់នណាម្នាក់នោះឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍និងវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕