
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០៦ នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធពីបទលួចមានស្ថានទម្ងន់ទោស កាប់ប្លន់ម៉ូតូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ខាងលើ ទី១មានឈ្មោះ ហេង បូណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់ ស្នាក់នៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២.ឈ្មោះ ទឹម ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធា នីភ្នំពេញ ។
៣.ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៤.ឈ្មោះ កេង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៥.ឈ្មោះ សាំង គីមងី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៦.ឈ្មោះ មុី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ បប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកម្លាំងសមត្តកិច្ចកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦ នាក់ កាលពីពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មកម្លះពាក់ពន្ធនឹងករណីធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ដែលស្ថិតតាមបណ្ដោយផ្លូវ៥៥៥ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន៤គ្រឿង និងដាវ ចំនួន១ ដើម ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៣:00 យប់ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ជនរង គ្រោះបានជិះម៉ូតូ១ គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ សេរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IJ 1047 ដែលចេញមកពីកន្លែងហូបអី ស្រាប់តែមកដល់មុខផ្ទះជួល ក៌ប្រទះនឹងជនសង្ស័យ០១ក្រុម មានគ្នា០៨នាក់ មធ្យោបាយម៉ូតូ ៤គ្រឿង ប្រដាប់ដោយដាវ១ ដើម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះរួចរត់គេចខ្លួនបាត់អស់ ។
ក្រោយពីហេតុខាងលើបានកើតឡើងកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់ នឹងបើកធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងជំនាញអាវុធហត្ថខណ្ឌ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០៤នាក់ នៅត្រង់ចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបន្តទៅឃាត់ខ្លួនបាន០២នាក់ទៀត នៅចំណុចផ្សារទំនើបអ៊ីអន២ (សរុប៦ នាក់) និងនៅសល់បក្សពួកចំនួន០២ នាក់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមរកចាប់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនីតិវិធី ៕