
ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% ចំនួន ៣០កន្លែង ដល់និស្សិតទាំង ៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ ។
✍️ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។ ចូលរៀនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ។
✍️ពត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៕