
ភ្នំពេញ ៖ សមត្ថកិច្ចស្រាវជ្រាវតាមចាប់បានជនសង្ស័យសកម្មឆក់បានចំនួន០៣នាក់ ប្រតិបត្តិការណ៍ខាងលើកើតឡើងកាលព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវនឹងតាមចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលសកម្មឆក់ នៅតាមដងផ្លូវសាធារណះ ហើយគេចខ្លួន ទីបំផុត កម្លាំងក្របួចបាន០៣នាក់ នៅចំណុចតូបលក់កាហ្វេ មួយកន្លែងក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ។
ជនសង្ស័យទាំង០៣នាក់ខាងលើដែលត្រូវ សមត្ថកិច្ចចាប់ខ្លួនបាន -ទី១មានឈ្មោះ សុខ សុខា ហៅឆេះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតាកេរិ៍ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ -ទី២មានឈ្មោះ មឿន សុពិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ -នឹងទី៣មានឈ្មោះ ប៉ោ លីហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង០៣នាក់ ត្រូវបាននាំទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង រហូតដល់ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចបន្តនាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕