
បាត់ដំបង ៖ លោក សែម បញ្ញាវុឌ្ឍ និងលោក ឌួង សុធា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃ និងប្រគល់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២៨វត្ត ក្នុងខេត្តបាត់ដំបង ។
ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលក្រុមការងារ បានប្រគេន និងប្រគល់ ទាំង ២៨វត្ត នាឱកាសនោះ ក្នុង ១វត្តៗ រួមមាន ៖ ទៀនព្រះវស្សា ១គូ គ្រឿងបាឡុង ១ឈុត ស្លាដក ១០ប្រអប់ អង្ករ ១០០គីឡូក្រាម ត្រីខកំប៉ុង ១កេសធំ មី ២កេសធំ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អំបិល ៥គីឡូក្រាម ស្ករស ៥គីឡូក្រាម ប៊ីចេង ៥កញ្ចប់ ឆៃប៉ូវ ២គីឡូក្រាម ថ្នាំចិន ១០ប្រអប់ និងបច្ច័យ ១ ០០០ ០០០(មួយលាន)រៀលផងដែរ៕