ភ្នំពេញ ៖ បុរសម្នាក់ត្រូវជនដៃដល់ចាក់២ដែកឆាប បណ្តាលឱ្យឲ្យស្លា.ប់ ដោយសារបុរសរងគ្រោះទៅទារលុយចំនួន២០០ដុល្លារ រឿងថ្លៃហ្គេមអនឡាញ (ណេត) តែមិនបាន ក៏កើតជម្លោះពាក្យតសម្ដី រហ្ូតឈានដល់ការចាក់សម្លាប់គ្នា។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅមុខអគារបុរីកីឡាទី២ ផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរមកចាប់ក្របួចក.អាវជនដៃដល់ រួចស្រែកគំរា.មទារប្រាក់ចំនួន២០០ដុល្លារ ដែលជំពាក់ថ្លៃហ្គេមអនឡាញ (ណេត) និងវ៉ៃជនដៃដល់មួយដៃទៀត បណ្តាលឱ្យដួល ។
ភ្លាមៗនោះ ជនដៃដល់ក៏បានស្ទុះងើបឡើងវិញ រួចដកដែកឆាបចេញពីក្នុងខ្លួន ហើយដេញចាក់ជនរងគ្រោះត្រូវចំ.ពោះ និងចុងដង្ហើម បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ចុករហូតដួលសន្លប់តែម្តង ហើយបានស្លាប់់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ជនដៃដល់មានឈ្មោះ ហុង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកន្លែងកើតហេតុ ។
ចំណែកជនរងគ្រោះមានឈ្មោះ សំណាង អាយុ៤៣ឆ្នាំ ស្នាក់ក្បែរកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើកំណត់ហេតុ និងកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំណែកស.ពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕