
ដូចដែលលោកអ្នកបានជ្រាបហើយថា កម្មវិធី Cambodian Idol បានកំពុងតែចម្រាញ់យកបេក្ខជន-បេក្ខនារី ដែលមានសមត្ថភាពខ្ពស់ដើម្បីឆ្ពោះទៅកាន់វគ្គ Live Show ដោយតម្រូវអោយបេក្ខជនទាំងអស់បង្ហាញសមត្ថភាពតាមរយះវិញ្ញាសារដែលមានគ្រប់ទម្រង់តាមវគ្គនីមួយៗ។
ក្រឡេកមកមើលនៅក្នុងវគ្គ Theater Round ជុំទី២ នេះ បេក្ខជន-បេក្ខនារី ទាំង ៥៥ នាក់ បានចាប់ដៃគូគ្នា ដើម្បីបង្ហាញសម្ថភាពរបស់ខ្លួន បកស្រាយវិញ្ញាសារបទចម្រៀងបែបទម្រង់បុរាណ។ ក្នុងនោះសង្កេតឃើញថា បេក្ខជនខ្លះធ្វើបានល្អ និងខ្លះទៀតក៏នៅមានភាពខ្វះខាត។
ដោយឡែកក្រឡេកមកមើល លោក ប៉ូលិស សង្ហារ មានមន្តស្នេហ៍ អ៊ាន ប៊ុនហេង ពិតជាមិនបានធ្វើអោយទស្សនិកជនដែលស្រឡាញ់ ចូលចិត្ត និងគាំទ្ររូបលោក ខកបំណងឡើយ។
នៅក្នុងវគ្គនេះ លោក ប៉ូលិស រូបនេះ បានបង្ហាញសមត្ថភាពច្រៀងបានយ៉ាងល្អ ជាមួយនឹងសម្លេងផ្អែម ធ្ងន់ ស្រទន់ និងស្តាប់មិនជិនណាយ បូករួមជាមួយកាយវិការ ដ៏ខ្និខ្នក់ខ្នេញខ្នាញ់ ក្រម៉េចក្រម៉ើម ជាមួយដៃគូបេក្ខនារីម្នាក់ទៀត ដែលមើលទៅមិនមែនដូចជាបេក្ខជនកំពុងប្រលង តែដូចជាតារាចម្រៀងអាជីពអញ្ចឹង និងបានធ្វើអោយគណៈកម្មការទាំងបួនអង្គុយមិនស្ងៀម រំភើបជាមួយសនិងមត្ថភាពរបស់លោក និងអនុញ្ញាតអោយទៅកាន់វគ្គបន្តទៀត…។
សូមទស្សនាការសម្តែងសមត្ថភាពរបស់ក្រុមគាត់៖https://fb.watch/e1r0Io9Iwp/