
ព្រះសីហនុ ៖ មនុស្ស០៥នាក់ បានរងរបួសមធ្យមនិងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ដែលបង្ករឡើយដោយខ្លួនឯង។
ប្រភពពីសមត្តិកិច្បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅត្រង់ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ.២០២២ វេលាម៉ោង ០១:៥០នាទី រសៀល។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយខ្លួនឯងមួយ ដោយរថយន្ដ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2N-1721 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ លុះមកដល់ត្រង់ចំណុចខាងលើ រថយន្តបានបន្ថែមល្បឿនវ៉ាជែងជ្រុលធ្លាក់ផ្លូវ ហើយបានទាញចង្កូតមកខាងស្ដាំដៃវិញបណ្ដាលឲ្យក្រឡាប់តែម្ដង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមនុស្សរងរបួសមធ្យម ចំនួន ០៤នាក់និងម្នាក់រងរបួសស្រាល ៕