
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបេីកបុកចំពីក្រោយរថយន្តតាក់ស៊ីបណ្ដាលឲ្យរងការខូចខាត ។ហេតុការណ៍ខាងលើនេះបានកេីតឡេីង កាលវេលាម៉ោង១:១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ បឹងត្របែកខណ្ឌចំការមន ។
ប្រភពពីសមត្ថកិច្ចបានឲ្យបានដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញមានរថយន្តមួយគ្រឿងដម៉ាក Mazda មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2BO-9173 បេីកដោយបុរសម្នាក់ធ្វើដំណើរតាម បណ្ដោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅ ពីលិចទៅកេីត ។លុះស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់កន្លែងកើតហេតុក៌មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ-4711 បេីកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីម៉ៅសេទុងក្នុងទិសដៅស្របគ្នាក្នុងស្ថានភាពល្បឿនលឿន នឹងបានអកសឺជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពីក្រោយរថយន្ត Mazda ចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតចំផ្នែកខាងក្រោយ ធ្លាក់កាងរថយន្តចុះមកក្រោម ។ ចំណែក ឯរថយន្តស៊េរីទំនើប ម៉ាក Ford Ranger ទទួលរងការ ខូចខាតចំផ្នែកខាងមុខមួយជំហៀង ខាងឆ្វេងយ៉ាងដំណំ ។បន្ទាប់ពីកេីកហេតុខាងលើរួចគេឃើញមានវត្តមានរបស់កម្លាំងសម្ថកិច្ច មូលដ្ឋានបានចុះទៅកន្លែងកេីតហេតុរួចរាយការណ៍បន្តទៅសម្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង នឹងបានយករថយន្តទាំង០២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត ៕