
កំពង់ស្ពឺ ៖ ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ខាងលើកើតឡើងកាលពីកាល វេលាម៉ោង ៧ៈ១៥នាទីយប់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ១KS១ ស្ថិតក្នុងភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពងស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះផាត ភាក់ អាយុ១៨ឆ្នាំរស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ជិះម៉ូតូគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ១G៨៥៤៥។
ធ្ចើដំណើក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ ១២៥ ពណ៌ពាក់ផ្លាកលេខកំពង់ស្ពឺ1H-7542។ បើកបរដោយឈ្មោះណាវ សម្ភស្ស ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរកម្មករកាត់ដេរ ពាក់មួកសុវត្តិភាពរបួសធ្ងន់ រស់នៅភូមិទួលថ្មី ឃុំយាអង្គ ស្រុកថ្ពង បើកបរទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច បើកបរក្នុងល្បឿនលឿនបានបើកវ៉ាជែងរថយន្តហើយក៏បានជ្រុលចង្កួតបុកគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនឈ្មោះផាត ភាក់ ស្លាប់ និងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តដឹកបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះទៅវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕