
បាត់ដំបង ៖ បុរសជាប្តីយកកាំបិតកាប់ទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ព្រោះជម្លោះក្នុងគ្រូសារ ហេតុការណ៍ចខាងលើកើតឡើង កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង១៨:៣០នាទី ក្នុងលំនៅរបស់ជនរងគ្រោះ ស្ថិតនៅក្រុមទី០៩ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសជាប្តី បានប្រើកាំបិតកាប់ទៅលើស្រ្តីជាប្រពន្ធ ឈ្មោះសឿត ចត្ថា ភេទស្រី អាយុ៣៥ឆ្នាំ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង និងត្រូវបានអ្នកជិតខាងនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់កើតហេតុ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯកឡុងយោ ធាវីរៈ ជាអធិការនគរបាល ស្រុកឯកភ្នំបានដឹកកម្លាំងផ្នែកជំនាញ ចុះឃាត់ខ្លួនជនសង័្សយជាប្តីមកធ្វើការ សាកសួរនិងស្រាវជ្រាវបន្ត។
ក្រោយពេលកើតហេតុ នៅថ្ងៃទី៣០ ខែ មិថុនាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ បានបញ្ជូនខ្លួនជនសង័្សយ ជាប្តីមកកាន់ការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕