ភ្នំពេញ ៖ រថយន្ដមិនស្គាលអត្តសញ្ញាណមួយគឿងបើកបុកម៉ូតូមួយគ្រឿងរួចអូផនឆេះម៉ូតូខ្ទេច បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នៅលើបណ្ដោយផ្លូវរថៃហ្គឺ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លុះមកដល់កន្លែងកើតហេតុ ក៏បន្ថែមល្បឿនវាជែង តែត្រូវបានទាក់ជាមួយដៃម៉ូតូមួយគ្រឿងទៀត ដែលជិះបញ្រ្ចាសទិសគ្នា ដួលបណ្ដាលឲ្យអ្នកជិះខាងក្រោយ ខ្ទាតផ្លោងចេញពីម៉ូតូទៅជំហៀងផ្លូវរងរបួសស្រាល នៅពេលភ្លាមៗនោះ ស្រាប់តែមានរថយន្តធន់ធំប្រភេទដឹកដីមួយគ្រឿង ពណ៌សមិនចាំផ្លាកលេខ បើកក្នុងល្បឿនលឿនបានបុកអូសកិន ទាំងមនុស្ស និងម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម ចំណែកម៉ូតូវិញឆេះខ្ទេចស្ទើទាំងស្រុង ។ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្ដបានបន្តបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
សពជនរងគ្រោះខាងលើមានឈ្មោះ ណុប វៃ អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំវត្តវាលស្បូវ ខណ្ឌច្បារអំពៅ មានស្រុកកំណើតភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាអ្នកបើកម៉ូតូ(ស្លាប់)។ និងម្នាក់ទៀតមានឈ្មោះ ជា បញ្ញា អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត នៅជាមួយសពជនរងគ្រោះ(របួសស្រាល) ។
ជនរង្គ្រោះទាំង០២ធ្វើដំណើរចេញមកពីស្រុកកំណើត នៅខេត្តតាកែវឆ្ពោះមកក្រុងភ្នំពេញ ដើម្បីមកធ្វើការងារ តែជាអកុសលក៏ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងធ្វើកោសលវិច័យសព រួចធ្វើរបាយការណ៍កំណត់ហេតុយកម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការស្រាវជ្រាវរករថយន្ដបង្ក និងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯសពជនរងគ្រោះបានដឹកបញ្ជូនទៅស្រុកកំណើត ឲ្យគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕