ខេត្តបន្ទាយមានជ័យ៖ ករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅវេលាម៉ោង ១២ និង ២០ នាទីនៅថ្ងៃអាទិត្យទី ២១ ខែវិចិ្ឆកាឆ្នាំ ២០២១នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅចំណុចទឹកពុះ កាស៊ីណូផ្កាយប្រាំ
មានករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែតនោះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្ករការអុកឡុកបង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។
ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។
កម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។