
រតនគិរី ៖ កម្លាំងអាវុធហត្ថខេត្តរតនគិរីឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ពាក់ព័ន្ធទៅនឹងជួញដូរ ជក់ លក់ គ្រឿងញៀន ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តិកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពពីសមត្ថិកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៥នាក់ចខាងលើដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមានឈ្មោះ
ទី១មានឈ្មោះ អឿន មនោរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ទី២មានឈ្មោះ ឡិច សេងហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ទី៣មានឈ្មោះ តឹង ទឹម ហៅធំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ខេត្តរតនគិរី ។
ទី៤មានឈ្មោះ ហេង សៀវត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិជ័យជម្នះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ទី៥មានឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើរួច សមត្ថកិច្ចដកហូតបានវត្ថុរួមមាន ថ្នាំញៀនចំនួន ០២កញ្ចប់ ទម្ងន់ ៥៤.៤៥ក្រាម, ទូរស័ព្ទដៃចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន០១, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, បណ្ណបើកបរ០១សន្លឹក, កាតវីង ០១សន្លឹក, ប្រាក់រៀលចំនួន៥.០០០រៀល ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានសមត្ថរកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕