ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលសកម្មខាងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាក្មេងប្រុសទាំង០៥នាក់នោះ ទីមាន១ឈ្មោះ អ៊ិន ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២មានឈ្មោះ ម៉ន ម៉េងឡុង ហៅរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទី៣មានឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ។ ជនសង្ស័យទាំងបីខាងលើមានទីលំនៅ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤មានឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ និងទី៥មានឈ្មោះ កែវ ហេងលាប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ ហើយបាននាំទៅសាកសួរ នៅផ្នែកជំនាញខណ្ឌ។ លុះមកដល់ព្រឹកថ្ងៃទី២៨ នេះ សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕