
ព្រះសីហនុ ៖ មនុស្សម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បានបុកប៉ះគ្នាយ៉ាងពេញទំហឹង ហេតុការខាងលើកើតឡើងកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវមិត្តភាព ត្រង់ចំណុចផ្លូវឡេីងចំការអ៊ុហូល ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿង ម៉ាក HONDA XR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IV-9595 អ្នកបេីកបរ(មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងស្វែងរកសាច់ញាតិ) ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់កន្លែងកេីតហេតុខាងលេី ក៌បានបត់ឆ្វេងហើយត្រូវបានរថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8676 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ បានបុកយ៉ាងពេញំហឹងចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយពេលកើតហេតុខាងលើ បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារដេីម្បីប្រគល់ជូនយកទៅធ្វេីបុណ្យតាមប្រពៃណី។រីឯរថយន្តបង្ក និងម៉ូតូ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍បានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕