
កំពង់ឆ្នាំង ៖ បងប្អូនពីរនាក់នាំគ្នាចុះលេងទឹកក្រោយផ្ទះ លេងបានមួយស្របក់ប្អូនប្រុសងើបឡើងមុនតែមិនឃើញបងស្រីលើងមកវិញ ហើយប្អូនប្រុសក៏រត់ទៅប្រាប់់ជីដូនផ្អើលដល់នាក់ស្រុកនាំគ្នាជួយជើរក។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥:០០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ លី ស្រីពេជ្រ អាយុ១២ឆ្នាំ រស់នៅជាមួយជីដូនរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានឱពុកឈ្មោះ លី ប្រុស និងម្តាយឈ្មោះ វង់ ភឺន រស់នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ចំណែកក្មេងស្រីរងគ្រោះបានមករស់នៅជាមួយជីដូនដែលមានឈ្មោះ ជឹម យ៉ន។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានទៅមុជទឹកជាមួយប្អូនប្រុស ហើយក៏បានធ្លាក់ចូលក្នុងស្រះទឹកខាងក្រោយផ្ទះ ដោយមិនឃើញបងស្រីឡើងមកលើគោកវិញ ប្អូនប្រុសក៏បានរត់ទៅហៅជីដូន ហើយក៏បានស្រែកឆោឡោឱ្យអ្នកស្រុកជួយចុះមុជរក និងបានយកមកសង្គ្រោះ តែគួរឱ្យអនិច្ចាក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការពិនិត្យសាកសព និងបានធ្វើកំណត់ហេតុ រួចប្រគល់ក្មេងស្រីរងគ្រោះអោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕