
កំពង់ឆ្នាំង ៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធនធំដឹកត្រីពីរគ្រឿងបុកគ្នា នៅតាមបណ្ដោយផ្កូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣ និង៦៤ ស្ថិតក្នុងភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦:៥៧នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
ប្រភពពីសមត្ថកិច្ចស្រុកកំពង់ត្រឡាចបានឲ្យដឹងថា គេឃើញមានរថយន្តរថយន្តដឹកត្រីចំនួនពីរគ្រឿង បានធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ដែលរថយន្តមួយគ្រឿង ម៉ាក FRONTER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២N ៤៩៤៤ បើកបរបុរសម្នាក់ឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រស់នៅក្នុងភូមិស្វាយទោល ឃុំជ្រៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងមានអ្នករួមដំណើរពីរនាក់ ទី១មានឈ្មោះ ផាម យ៉ាំងផាម ភេទស្រី ជនជាតិវៀតណាម (ស្លាប់) រស់នៅក្នុងភូមិព្រែកល្វា ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតមិនស្គាល់ឈ្មោះនិងអាសយដ្ឋាន។ដោយឡែករថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A ១៤២៧ បើកបរដោយបុរសម្នាក់មានឈ្មោះ ធី ផារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមាននាក់រួមដំណើរចំនួន ០៤នាក់ ទី១មានឈ្មោះ ខាត់សារុំ ភេទប្រុស អាយុ៣២ឆ្នាំ ទី២មានឈ្មោះ ជួប កុម្ភៈ ភេទប្រុស អាយុ៣៣ឆ្នាំ ទី៣មានឈ្មោះ ធី ឆៃរិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ និងម្នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកំណត់ហេតុ នឹងបានប្រគល់សពឲ្យទៅក្រុមគ្រួសារសពនាំយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកអ្នករងរបួសធ្ងន់ និងស្រាលត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ដោយឡែករថយន្តទាំង ២ គ្រឿងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចនគរបាលចរាចរស្រុកកំពង់ត្រឡាចបានធ្វើការសន្និដ្ឋានថាបណ្ដាមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ៕