
ភ្នំពេញ ៖ បុរសពីរនាក់ ប្រហែលជាស្រវឹងស្រា បានបើករថយន្តលឿនដូចហោះ ហើយរេចង្កូតទៅបុ.កម៉ូតូឌ្រីមសង់មួយ ជិះដោយនារីពីរនាក់ ដើរលក់ម្ជូរ ពេញទំ.ហឹងបណ្ដាលឲ្យដួលហើយកិ.នពីលើជើងនារីម្នាក់ បណ្តាលឲ្យបាក់ខ្ទេ.ច រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ ត្រង់ចំណុចមុខមន្ទីរពេទ្យសែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញនារីពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1HI-7684 ជិះតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមធ្យម ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់មានបុរសពីរនាក់ទៀត ប្រហែលជាស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AZ-5220 បើកបរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុ.កម៉ូតូពេញទំ.ហឹង បណ្តាលឲ្យដួល ហើយជើងខាងស្តាំរបស់នារីម្នាក់ បានចូលក្រោមកង់ឡាន បណ្ដាលឲ្យកិ.នខ្ទេ.ចមួយចំហៀង ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកនារីម្នាក់ទៀតជិះពីក្រោយ រងរបួសស្រាល។
ភ្លាមៗនោះរថយន្តបង្កហេតុ ព្យាយាមបើករត់ រហូតទៅដល់ចំណុចផ្លូវ១០០៣ ដោយស្ថានភាពរថយន្តបាក់កាឡេកង់មុខ ទៅមុខលែងរួច ក៏ត្រូវបានប្រជាពលរដ្ឋតាមឃាត់បាន។
ក្រោយកើតហេតុ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕