ភ្នំពេញ ៖ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់បានចំនួន ០៣នាក់ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួលផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា បានធ្វើការល្បាត នឹងពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យ ទី២ ពេលមកដល់ចំណុចផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កាលពីវេលាម៉ោង១០:៣០នាទីយប់ ក៌បានប្រទះឃេីញជនសង្ស័យចំនួន ០២នាក់ កំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅនឹងធ្វេីការត្រួតពិនិត្យ ហើយប្រទះឃេីញម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ថង់តូច នៅក្នុងដៃខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ នុន សុខន ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២តែម្ដង។ចំពោះចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ឆ្លើយថា ថ្នាំញៀនខ្លួនបានទិញពីជនសង្ស័យឈ្មោះ សុខ ខន ហៅ ម៉ែស្រីពុយ លុះមកដល់វេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ខន យកមកសាកសួរ និងបានចាប់យក ក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់(ថង់ធំ០៨ ,ថង់តូច០៦) ។
ប្រភពដដែលបានឲ្យដឹងថាជនសង្ស័យទាំង ០៣នាក់រួមមាន៖ ទី១មាន-ឈ្មោះ នុន សុខន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ទី២មានឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៤៨៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។នឹងទី៣មានឈ្មោះ សុខ ខន ហៅ ម៉ែស្រីពុយ ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន : ក្រាមពណ៌សថ្លា ចំនួន ១៦កញ្ចប់(ថង់ធំ០៨,ថង់តូច០៨)។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមជាមួយនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង នឹងចាត់តាមនីតិវិធី ៕