
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៩:៣០នាទី យប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ ហេតុការខាងលើស្ថិតនៅត្រង់ចំណុចភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យម្នាក់ខាងលើមានឈ្មោះ ខូវ សៀងឡុង ហៅឡុង អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមានម្សៅក្រាម ពណ៌សថ្លា សង្យ័យជាគ្រឿងញៀន ១កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ ស្កុតពណ៌ខ្មៅ១ និងម៉ូតូ០១គ្រឿង ម៉ាកហុងដា MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-4168 ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។