
បន្ទាយមានជ័យ ៖ សង្វេគណាស់ អ្នកគ្រូពេទ្យម្នាក់ ត្រូវរថយន្តដឹកដីបុកពីក្រោយហើយកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
ជនរងគ្រោះមានឈ្មោះ ម៉ុក ស៊ីវ៉ា ភេទស្រីអាយុ៤៩ឆ្នាំ(ជាមន្ត្រីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីហៅពេទ្យខេត្តបន្ទាយមានជ័យ)រស់នៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងឌ្រីម ពាក់ស្លាកលេខ(ប.មានជ័យ 1W.7722) បានចេញពីធ្វើការនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ហើយត្រឡប់ទៅផ្ទវិញ ពេលមកដល់កន្លែងកើតហេតុ បានជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង ហើយក៏មានរថយន្តធុនធំបែនដឹកដី បានបុកពីក្រោយហើយកិនបណ្តាលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ហើយរថយន្តបើកគេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ឃុំបន្ទាយនាង និងកម្លាំងនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះទៅពិនិត្យវាស់វែងឃើញថា ជនរងគ្រោះបានជិះម៉ូតូក្នុងគន្លងរថយន្តល្បឿនលឿនហើយរថយន្តមកពីក្រោយស៊ីភ្លេបានគេចមកផ្លូវល្បឿនយឺតវិញ ហើយត្រូវរថយន្តមកពីក្រោយបណ្តាលឲ្យបុកហើយកិនបណ្តាលស្លាប់ភ្លាមៗនឹងកន្លែង។
ក្រោយធ្វើការវាស់វែងហើយរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី បានដឹកសពជូនដល់គ្រួសារ និងសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់រថយន្តបង្ក ហេតុការណ៍នេះ ដើម្បីយកមកចាត់ការតាមនិតិវិធី ។