ភ្នំពេញ ៖ ប្រុសស្រីពីនាក់ ស្គាល់គ្នាតាមហ្វេសប៊ុកបានប្រាំមួយខែ តែមិនដែលជួបមុខគ្នាទេ ស្រាប់ខាងស្រីហៅទៅយក ដើម្បីទៅដេកជាមួយ ខាងប្រុសខំជិះម៉ូតូទាំងកណ្ដាលយប់ ដើម្បីទៅយក ស្រាវប់តែត្រូវហាន់នីធ្វើស៊ី ដោយនាំបក្សពួកមួយក្រុម មកវា.យប្ល.ន់យកម៉ូតូបានសម្រេច ហើយនាំគ្នាគេច ខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវលំ ដីវាលមួយកន្លែង ម្តុំខាងក្រោយវត្តព្រៃស្ពឺ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគេបានស្គាល់នារីជាជនសង្ស័យ បានប្រាំមួយខែ មកហើយ តែមិនដែលបានជួបគ្នាទេ ឃើញតែរូបតាមទូរស័ព្ទ ហើយមុនកើតហេតុរូបគេកំពុងអង្គុយលេងនៅចំណុចមុខក្លឹបមួយកន្លែង ក្នុងសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ ស្រាប់តែនារីជាជនសង្ស័យ បានខលទូរស័ព្ទហៅខ្លួនឱ្យទៅយក ដោយប្រាប់ខ្លួនថាមកយកទៅដេកជាមួយផង ព្រោះគ្មានកន្លែងដេកនោះទេ។
លុះរូបគេជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ឃើញនារីជាជនសង្ស័យនៅតែម្នាក់ឯង ដោយមិនដឹងថានារីរូបនោះហៅបក្សពួកមកចាំវា.យប្ល.ន់នោះទេ លុះនិយាយគ្នាមួយសន្ទុះ នារីជាជនសង្ស័យ បានបន្លំលួចដកសោរម៉ូតូរបស់គាត់ ហើយបានរត់ចូលទៅគម្ពោតព្រៃ បាត់តែម្តង។
ហើយស្រាប់តែលេចមុខជនសង្ស័យសុទ្ធតែមនុស្សប្រុសមួយក្រុម ចេញមកពីក្រោមស្ពានប្រដាប់ដោយដាវ កំបិត និងដំបង បានដេ.ញវា.យនិងកា.ប់ទៅលើរូបគេ ដោយភ័យស្លន់ស្លោ រូបគេបានរត់យករួចខ្លួនសិន។ បន្ទាប់មកជនសង្ស័យទាំងនោះ បាននាំគ្នាយកម៉ូតូរបស់គាត់ ហើយបាននាំនារីដែលខលហៅរូបគេនោះ គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ ស្រេង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកដឹកឥវ៉ាន់តាមអនឡាញ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ សង្កាត់ដង្កោរាជ ធានីភ្នំពេញ មានស្រុកកំណើតនៅ ឯខេត្តកំពង់ឆ្នាំង ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JN-9101 ។
ចំណែកនារីជនសង្ស័យមានឈ្មោះស្រីពៅ រីឯបក្សពួកផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានខលហៅមិត្តភក្កិដើម្បីជូនទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវ រកជនសង្ស័យ និងបក្ខពួកយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់៕