
ភ្នំពេញ៖ កម្មករធ្វើសំណង់មួយក្រុមដែលធ្វើការនៅក្បែរប្រឡាយបានប្រទះឃើញស.ពក្មេងប្រុសម្នាក់អណ្ដែតហូរតាមទឹក ក៏ប្រញាប់ចុះស្រង់ដើម្បីយកមកជួយសង្ក្រោះតែជាអកុសលក្មេងប្រុសរូបនោះបានស្លាប់បានទៅហើយ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងប្រឡាយមួយកន្លែង ភូមិស្រែអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពក្មេងរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើងទេ អាយុប្រហែង២ខួបជាង។
ប្រភពព័ត៌នៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុក្រុមកម្មករសំណង់មួយក្រុមកំពុងធ្វើការ ពេលនោះស្រាប់តែប្រទះឃើញសពក្មេងប្រុសអណ្តែតក្នុងប្រឡាយហូរតាមទឹកមកពេលនោះក៏នាំគ្នាជួយស្រង់ ដើម្បីជួយសង្គ្រោះតែជាអកុសលក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុជាក់ស្តែង និងស្វែងរកឪពុកម្តាយ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕