
កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាស្តានិងម៉ូតូM slahបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខរដ្ឋ10-2-6871 មានគ្នា៥នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ២ ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿង ម៉ាកM slah ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HX-7494 ជិះដោយយុវជនម្នាក់ បញ្រ្ចាស់ទិសគ្នា បណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។
ជនរងគ្រោះឈ្មោះសុង សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងកត់កំណត់ហេតុ រួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ ។