
ស្រុកអង្គស្នួល
ករណី លួចមានស្ថានទម្ងន់ទោស ឆក់ទូរស័ព្ទដៃ
កើតហេតុថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:៥០ នាទី។
ទីកន្លែងកើតហេតុៈ បណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០២ នាក់ស្រី
ជនរងគ្រោះទី១ កើតហេតុថ្ងៃទី១៧.០៦.២០២២
ឈ្មោះ តុងងៀង រតនា ភេទស្រី កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៧ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនរងគ្រោះទី២ កើតហេតុថ្ងៃទី១៦.០៦.២០២២
ឈ្មោះ ប៉ិច លួត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ នៅភូមិកោះគ្របបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនសង្ស័យ ៖ ០២ នាក់ប្រុស
១-ឈ្មោះ សុន ចន្ថា ហៅថា ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកឆក់ ឃាត់ខ្លួន)។
២-ឈ្មោះ ណែម នាត ហៅតឿ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកម៉ូតូ ឃាត់ខ្លួន)។
វត្ថុតាងបាត់បង់៖
ទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone X ពណ៌ស ប្រើលេខស៊ីម០៨៦ ៣១ ៥៨ ៥៧ (ជារបស់ជនរងគ្រោះ យកបានមកវិញ) របស់ជនរងគ្រោះទី១។
ទូរស័ព្ទដៃម៉ាក OPPO 11bro មួយគ្រឿង និងម៉ាកiPhone6 មួយគ្រឿង (ជារបស់ជនរងគ្រោះទី២)។
វត្ថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួ8850999 និងលេខម៉ាស៊ីន8850999 ពាក់ផ្លាកលេខ ភ្នំពេញ 1BT-9273 (ម៉ូតូជនសង្ស័យធ្វេីសកម្មភាព)។
២-ទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone X ពណ៌ស ប្រើលេខស៊ីម០៨៦ ៣១ ៥៨ ៥៧។
ហេតុការណ៍ៈ
-នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីពណ៌ទឹកប៊ិក ដោយដាក់ទូរស័ព្ទក្នុងឃ្លុមម៉ូតូខាងមុខ ជិះពីទិសខាងលិចទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៤ ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូតាមមកពីក្រោយ ហើយឆក់យកទូរស័ព្ទដៃពីឃ្លុបម៉ូតូ រួចជិះគេចខ្លួនតែម្ដង ក្រោយមកជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ បន្ទាប់មកក៏ជួបជាមួយសមត្ថកិច្ចស្រុកអង្គស្នួល កំពុងល្បាតតាមផ្លូវជាតិក៏បានរាយការណ៍ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម បានបោះដៃតាមប្រព័ន្ធវិទ្យុទាក់ទងសហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ក្រាំងម្កាក់ ប៉ុស្ដិ៍បែកចាន បានដេញស្ទាក់រហូតដល់ចំណុចមុខភូមិត្រពាំងប្រុយ ឃុំបែកចាន ត្រូវបានប្រជាពលរដ្ឋជួយស្ទាក់នឹងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបាន។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធីច្បាប់។
-ជនរងគ្រោះឈ្មោះ ប៉ិច លួត បានបំភ្លឺថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងលើ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ខ្លួនចំនួនពីរគ្រឿង ម៉ាកOPPO 11bro មួយគ្រឿង និងម៉ាកiPhone 6 មួយគ្រឿង ហើយជិះម៉ូតូគេចខ្លួនបាត់។
-ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតមែន ហើយរបួសស្នាមនៅលើខ្លួនគឺត្រូវប្រជាពលរដ្ឋដែលឃាត់ខ្លួនបានព្រួតគ្នាវាយ។
-ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី។ប្រភព ៖ អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល