
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ(កាត់ខ្សែរភ្លើង) កាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចបុរីហេងឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចឹម ថៃ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសាងសង់ ស្នាក់នៅការដ្ឋានសំណង់ បុរីហេង ឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ ឈ្មោះ រ៉ា ឆវិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងដែកដកហូតបានរួមមាន៖
១/ខ្សែភ្លើងមិនទាន់ប្រើចំនួន០៧ដុំ
២/ខ្សែភ្លើងប្រើរួច និងសំបកខ្សែភ្លើងមួយចំនួន ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រូបគេ (ជនសង្ស័យ) ពិតជាបានចូលលួចខ្សែភ្លើងរបស់ជនរងគ្រោះ បានសម្រេចម្តងរួចហើយ យកទៅលក់ឱ្យឈ្មោះ ហុង ស្រីអិត ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅរកឈ្មោះ ហុង ស្រីអិត ដែលជាអ្នកទទួលទិញខ្សែភ្លើងខាងលើដើម្បីខាត់ខ្លួន និងយកវត្ថុតាង ខ្សែភ្លើងប្រើរួចមួយចំនួន និងខ្សែភ្លើងមិនទាន់ប្រើចំនួន០៦ដុំ ដើម្បីយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរឈ្មោះ ហុង ស្រីអិត រួចសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យា លិខិតធានាឱ្យឈ្មោះ ហុង ស្រីអិត វិលត្រឡប់ទៅផ្ទះវិញ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕