
ភ្នំពេញ ៖ ប្រទះឃើញសាកសពអណ្តែតទឹកនៅតាមមាត់ទន្លេ បង្កជាការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ៈ៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណសពនៅឡើយ តែមានអាយុប្រហែលជា ៥០ឆ្នាំជាង សម្បុរ ស ភេទស្រី ។
ប្រភពពីប្រជាពលរដ្ឋដែលបានប្រទះឃើញបានឲ្យដឹងថា នៅមុនកើតហេតុគាត់បានឃើញ ស្រ្តីរងគ្រោះខាងលើ មកអង្គុយលេងនៅជិត ព្រះអង្គដងកើ មួយសន្ទុះក្រោយមក ស្រ្តីរងគ្រោះបានកាន់ដបទឹកមួយដប មកអង្គុយក្បែរមាត់ទន្លេ ដោយឃើញស្រ្តីរងគ្រោះផ្កាប់មុខក្បាលចូលទៅក្នុងមាត់ទន្លេ ទើបពួកគេសនិដ្ឋានថា ស្រ្តីរងគ្រោះងងឹតមុខ ទើបបណ្តាលឲ្យដួលផ្កាប់មុខ ធ្លាក់ចូលទៅក្នុងទន្លេស្លាប់ភ្លាមៗ ក្រោយមកពួកគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីយចុះមកពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ។
ក្រោយសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ឲ្យចុះមកពិនិត្យសពស្ត្រីខាងលើ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចជំនាញ នៅពុំទាន់បញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយសារអ្វីនោះទេ រួចធ្វើកំណត់ហេតុ យកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារ ទៅទទួលយកធ្វើបុណ្យតាមប្រពៃណី៕