
ព្រះសីហនុ ៖ ជនសង្ស័យជនជាតិវៀតណាមមួយក្រុម ធ្វើដំណើរមកពីភ្នំពេញ បានបាញ់តដៃជាមួយសមត្ថកិច្ច ពេលកម្លាំងចម្រុះចុះឆែកនឹងរកឃើញអាវុធ ហេតុការណ៍ខាងលើកើតឡើងនៅចំណុចផ្លូវកាត់អាឡាំងដឺឡុង បានបណ្តាលឲ្យអធិការងម្នាក់រងរបួស។
ករណីផ្ទុះអាវុធខាងលើនេះ កើតឡើងកាលពីវេលាម៉ោង 9 :20 នាទីយប់ថ្ងៃទី 15 ខែមិថុនាឆ្នាំ 2022 ស្ថិតនៅក្នុងភូមិ 6 សង្កាត់លេខ 4 ក្រុងតព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះជាមន្ត្រីនគរបាលស្នងការខេត្តព្រះសីហនុ បានរងរបួសជើងធ្ងន់ ខណៈពេលដែលកម្លាំងចុះបង្ក្រាបជនល្មើសប្រដាប់អាវុធ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ប្រតិបត្តិការខាងលើនេះ ចាប់ឃាត់ខ្លួនបានជនសង្ស័យជនជាតិវៀតណាមមួយក្រុម។
ក្រោយេពេលកើតហេតុ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំ មានអភិបាលខេត្ត ស្នងការខេត្ត ដឹកនាំកម្លាំងចុះសាកសួរសុខទុកជនរងគ្រោះដល់មន្ទីរពេទ្យផងដែរ៕