
ព្រៃវែង ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខម្នាក់បា.ញ់ ដោយពុំដឹងថា តើមកពីមូលហេតុអ្វី ហេតុការណ៍នេះដែរបានបណ្តាលឲ្យរសម្នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯរាជធានីភ្នំពេញទាំងយប់ ។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីយប់ថ្ងៃទី១៥ មិថុនា ២០២២នៅវេលាម៉ោង១០:៣០នាទី ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពានី ឃុំល្វាស្រុកព្រះស្ដេច ខេត្តព្រៃ
វែង។
បុរសដែលជាជនរងគ្រោះខាងលើមានឈ្មោះ ហឹង ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានខ្មាន់កាំភ្លើងបា.ញ់ត្រូវស្មាខាងឆ្វេង០១គ្រាប់ ផ្នែកខាងក្រោយធ្លាយចេញមកខាងមុខបណ្តាលឲ្យរង់របួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញទាំងយប់ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ចំណែកឯជនបង្កវិញមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
លោកវរសេនីយឯក ជ័យ សេងហ៊ាង ដែលជាអធិការនគរបាលស្រុកព្រះស្តេចបានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខ ព្រៃវែង 1V-0648 ធ្វើដំណើរតែម្នាក់ឯងចេញពីភ្នំពេញ ដើម្បីទៅផ្ទះរបស់ខ្លួននៅឃុំបន្ទាយចក្រី លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងមកពីក្រោយ បា.ញ់១គ្រាប់ត្រូវចំស្មា បណ្ដាលឱ្យជនរងគ្រោះដួលធ្លា.ក់ពីលើម៉ូតូ ភ្លាមនោះជនរងគ្រោះបានស្ទុះរត់ចូលផ្ទះអ្នកស្រុកដែលនៅជាប់កន្លែងកើតហេតុ ហើយក៏ដួលសន្ល.ប់នៅមាត់ទ្វាផ្ទះ ចំណែកជនបង្កបានជិះម៉ូតូគេចចេញទៅបាត់ដោយសុវត្ថិភាព។
លោកអធិការបានបញ្ជាក់ថា ជុំវិញការបា.ញ់ប្រហារនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីអោយប្រាកដនោះទេ ព្រោះមិនទាន់ទទួលបានព័ត៌មានពីជនរងគ្រោះ ចំណែកជនល្មើសពេលធ្វើសកម្មភាព មិនបានយកទ្រព្យសម្បត្តិជនរងគ្រោះទេ ដូច្នេះមិនអាចសន្និដ្ឋានថា ជាករណីប្ល.ន់ឡើយ ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ រីឯសមត្ថកិច្ចកំពុងចុះស្រាវជ្រាវដើម្បីស្វែងរកជនល្មើស។